គម្រោងអភិវឌ្ឍន៍ៈ មហាសមុទ្រទេសចរណ៍កំពត ស្ថិតនៅភូមិត្រពាំងពៅ និងភូមិព្រែកគ្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃវិនិយោគទំហំ ៦៤០ ហិតា។ បច្ចុប្បន្នយើងមានរោងចក្រនាំចេញស្រូវអង្ករ និង កំពុងផែអន្តរជាតិកំពុងដំណើរការអាជីវកម្មជារៀងរាល់ថ្ងៃ
ការអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះ នឹងធ្វើឲ្យខេត្តកំពតកាន់តែមានភាពទាក់ទាញទេសចរណ៍ ខ្លាំងថែមទៀត ក៏ដូចជាជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ផងដែរ ដោយភ្ជាប់ជាមួយការអភិវឌ្ឍន៍ជាច្រើនផ្នែកដូចជា៖ - អភិវឌ្ឍន៍ព្រៃកោងកាង និងការការពារប្រព័ន្ធអេកូឡូស៊ីទាំងឡាយនៅក្នុងតំបន់ ជាពិសេសបរិស្ថានតំបន់ឆ្នេរ និងប្រើប្រាស់ជាផ្នែកមួយនៃការអភិវឌ្ឍន៍ ផលិតផលទេសចរណ៍។ - រៀបចំសោភណ័្ឌភាពក្នុងតំបន់ឲ្យមានតំបន់ទេសចរណ៍ សួនច្បារ ភាពបៃតង និងស្ដង់ដារអភិវឌ្ឍន៍គំរូ។ - រៀបចំនូវប្រព័ន្ធលូ ប្រព័ន្ធគ្រប់គ្រងសំណង់រឹង និងរាវ តាមស្ដង់ដាបច្ចេកទេសបរិស្ថានទំនើប។ - ការផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធអគ្គីសនី។
ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់
អគារស្នាក់នៅ
រូបភាពគំរូតាមតំបន់