ក្រុមហ៊ុនកែវម៉ាលីគ្រុបគ្រប់គ្រងដោយលោកជំទាវឧកញ៉ាបណ្ឌិត កែវ ម៉ាលី។ លោកស្រីជាអតីតសមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការទីពីរ ហិរញ្ញវត្ថុនិង ធនាគារ។ បច្ចុប្បន្នលោកជំទាវជាទីប្រឹក្សាសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹត្តសភា ឋានៈស្មើទេសរដ្ឋមន្ត្រី ហើយក៏ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានសមាគមន៏អ្នកអភិវឌ្ឍន័លំនៅឋានកម្ពុជាផងដែរ។