កិច្ចប្រជុំពិគ្រោះ និងពិភាក្សា រវាងសមាគមអភិវឌ្ឍលំនៅដ្ឋានជាមួយ និងអាជ្ញាធរអគ្គិសនីកម្ពុជា(EDC)
ភ្នំពេញ៖ លោកជំទាវឧកញ៉ា កែវ ម៉ាលី រួមជាមួយ និង លោកឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍលំនៅដ្ឋានកម្ពុជា បានជួបប្រជុំជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ដែលមានវត្តមានឯ.ឧ កែវ រតនៈ ប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គនាយកអគ្គិសនីជាតិកម្ពុជា ដើម្បីចូលរួមដោះស្រាយផលវិបាកមួយចំនួន ដែលកើតឡើង នៅពេលដែលតម្រូវការ អគ្គិសនីមានការចាំបាច់ ក្នុងការភ្ជាប់បណ្តាញចូលទៅតាមលំនៅដ្ឋាន មានដូចជា បុរី អគារខុនដូរ ជាដើម។ល។
ខាងអគ្គិសនីកម្ពុជា ក៏បានចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ក្នុងការផ្គត់ផ្គង់ការប្រើប្រាស់ អគ្គិសនីប្រចាំថ្ងៃរបស់ប្រជាជនក្នុងពេលបច្ចុប្បន្ន ដែលតម្រូវឲ្យខាងម្ចាស់បុរីលំនៅដ្ឋាននីមួយៗ កុំមានការរិះថាំ គឺការប្រើខ្សែធំៗ ដើម្បីកុំឲ្យពេលមានការប្រើប្រាស់កើនឡើង ធ្វើឲ្យខ្សែភ្លើង ឡើងកម្តៅ អាចផ្ទុះឆ្លងឆេះចរន្តខ្សែភ្លើង បណ្តាលឲ្យជួបនូវ ហានិភ័យជាដើម។ល។