ក្នុងនាមនាងខ្ញុំ!.. ជាសមាជិក សមាគម សហគ្រិន ពាណិជ្ជកម្មអន្តរជាតិ ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក នាងខ្ញុំបានចូលរួមជាកិត្តិយសក្នុងពិធីរាត្រីស្រមោលសការជួបជុំជាមួយ នឹងសហគ្រិន ដែលមកពី១៥ ប្រទេស ជាសមាជិក សមាគម និងប្រគល់ពាន់រង្វាន់ជូនទៅដល់សហគ្រិន ដែលមានស្នាដៃឆ្នើម ព្រមទាំងការទទួលស្គាល់នូវស្នាដៃសៀវភៅលំដាប់ខ្ពស់បំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។
កម្មវិធីនាពេលនេះរៀបចំឡើងដោយសមាគមAsia Pacific Excellence Brand (TOP) នៅសណ្ឋាគារ BERJAYA ដែលស្ថិតនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានអ្នកចូលរួមសរុបជាង១៣០០នាក់ផងដែរ នារាត្រីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។