នារាត្រីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នាងខ្ញុំបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅផងដែរ ពីលោកប្រធាន និងសមាជិកសមាគម ព្រមទាំងក្រុមការងារ តបតាមការអញ្ជើញរបស់សមាគម Asia Pacific Excellence Brand (TOP) ដើម្បីចូលរួមជាកិត្តិយសក្នុងពិធីប្រគល់ពាន់រង្វាន់ជូនដល់ម្ចាស់ក្រុមហ៊ុន និងសហគ្រាសនានា ជាសមាជិកសមាគម ដែលមានស្នារដៃឆ្នើមសរុបចំនួន១៥ប្រទេស ដែលរៀបចំឡើងដោយសមាគមAsia Pacific Excellence Brand (TOP) នៅសណ្ឋាគារ BERJAYA ដែលស្ថិតនៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។